ព្រះបាទហ៊ុនទៀនគឺបឋមក្សត្រាខ្មែរដំបូងដែលបានសោយរាជ្យនៅកម្ពុជានិងបានរៀបអភិសេកព្រះនាងលីវយីជាព្រះមហេសី។ ព្រះអង្គជាជនជាតិឥណ្ឌាដែលបានធ្វើដំណើរតាមសំពៅពីឥណ្ឌាមកហ្វូណន។
បន្ទាប់ពីច្បាំងឈ្នះព្រះនាងលីវយីព្រះអង្គបានឡើងសោយរាជ្យនិងបានយកព្រះនាងលីវយីជាព្រះមហេសី។ បន្ទាប់មកព្រះអង្គបានរៀបចំទឹកដីហ្វូណនឲ្យមានលក្ខណៈជារដ្ឋបែបរាជាធិបតេយ្យឥណ្ឌា។