តើនៅក្នុងលទ្ធិប្រជាធិបតេយ្យ គេបែងចែកអំណាចយ៉ាងដូចម្តេចខ្លះ? អំណាចនីមួយៗមានប្រៀបជាងអំណាចដទៃទៀតដូចម្តេចខ្លះ?

ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចជាបីសំខាន់គឺ៖

  • អំណាចនីតិបញ្ញតិ្ត៖ តំណាងឱ្យរដ្ធសភា និង ព្រឹទ្ធសភាមានតួនាទីកសាងច្បាប់។
  • អំណាចនីតិប្រតិបត្តិ៖ តំណាងឱ្យរដ្ធាភិបាល មានតួនាទីអនុវត្ត ការពារអំណាច។
  • អំណាចតុលាការ៖ តំណាងឱ្យសាលាជម្រះក្តី មានតួនាទីរកយុត្តិធម៌ជួនសង្គម។

អំណាចនីមួយៗមានប្រៀបលើគ្នាដូចតទៅ៖

សភាមានអំណាចលើរដ្ធាភិបាល

  • សភាមានអំណាច៖ អនុម័តលើការតែងតាំងគណៈរដ្ធមន្រ្តីដែលប្រមុខរដ្ធាភិបាលបានស្នើរឡើង
  • សភាជាអ្នកសម្រេចគម្រោងថវិកា ចំណោយដែលរដ្ធាភិបាលដាក់ស្នើរ
  • សភាមានអំណាចដកហូត បុណ្យសក្តិមន្រ្តីណាដែលប្រព្រឹត្តខុស (សមាជិករដ្ធាភិបាល)

សភាមានប្រៀបលើតុលាការ

  • ឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ មានអំណាចប្រកាសបដិសេធច្បាប់ ឬ សេចក្តីព្រាងច្បាប់ដែលខ្វះធម្មនុញ្ញភាព

រដ្ធាភិបាលមានប្រៀបលើតុលាការ

  • រដ្ធាភិបាលមានសិទ្ធិអំណាចលើកលែងទោស ឬ សម្រាលទោសឱ្យទណ្ឌិត
  • រដ្ធាភិបាលមានសិទ្ធិអំណាចចាប់ខ្លួនចៅក្រមណាដែលប្រព្រឹត្តបទល្មើស

តុលាការមានប្រៀបលើរដ្ធាភិបាល

  • តុលាការមានអំណាចចោទប្រកាន់និងវិនិច្ឆ័យទោសចំពោះសមាជិក ឬប្រមុខរដ្ធាភិបាលដែលប្រព្រឹត្តខុសច្បាប់

តុលាការមានប្រៀបលើសភា

  • តុលាការមានអំណាចចោទប្រកាន់ និងវិនិច្ឆ័យទោសចំពោះសមាជិកសភាណាដែលប្រព្រឹត្តបទល្មើស។

ដូចនេះអំណាចទាំងបីដាច់ដោយឡែកពិគ្នា ហើយមានប្រៀបលើគ្នាទៅវិញទៅមក ពិសេសមានទំនាក់ទំនង និងត្រួតពិនិត្យគ្នាទៅវិញទៅមកតាមទិសដៅតែមួយ គឹបំរើជាតិ និងប្រជាជន។

៥៥៩៩
ថ្ងៃពុធ ខែមករា ១៧ ២០១៨
អង កុសល

មតិយោបល់

KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.