ពលរដ្ឋខ្មែរភាគច្រើនជាអ្នកមានជំនឿជឿជាក់ចំពោះព្រះពុទ្ធសាសនា ហើយនាំគ្នាគោរពប្រតិបត្តិតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ បើពោលដោយសង្ខេបគឺ មានជំនឿថា ព្រះពុទ្ធសាសនាជាសាសនាប្រកបដោយហេតុផល ជាសាសនាប្រកាសនូវសេចក្តីពិត ជាសាសនាប្រាប់ឲ្យលះបង់សេចក្តីអាក្រក់ ឲ្យធ្វើសេចក្តីល្អ ជាសាសនាដឹកនាំសត្តនិករឲ្យងាកចេញពីផ្លូវខុស ឲ្យដើរទៅរកតាមផ្លូវត្រូវ ជាសាសនាជួយសត្វលោកឲ្យស្គាល់មធ្យោបាយដោះខ្លួន ឲ្យរួចផុតពីទុក្ខ ឲ្យបានសម្រេចដល់នូវសេចក្តីសុខក្សេមក្សាន្ត។ នេះជាជំនឿដែលពលរដ្ឋខ្មែរជឿជាក់លើព្រះពុទ្ធសាសនាថាជាសាសនាមានហេតុផល រកប្រយោជន៍ រកសេចក្តីសុខជូនសត្វលោក ។
Reference: https://kohsantepheapdaily.com.kh/article/1069233.html