អាតូមក្នុងលោហៈតម្រៀបគ្នាយ៉ាងណែននិងទៀងទាត់។លោហៈភាគច្រើនមានដង់ស៊ីតេធំ ។ លោហៈអាច ផែឬហូតជាលួសបាន ដោយសារតែស្រទាប់អាតូមរបស់វារអិលលើគ្នាទៅវិញទៅមកបានដោយងាយ ។
- លោហៈចម្លងចរន្តអគ្គីសនីបានល្អៈលោហៈចម្លងចរន្តអគ្គីសនីបានល្អដោយសារតែអេឡិចត្រុងសេរីរបស់វាធ្វើចលនាតាមបណ្ដាញក្រាមលោហៈ។លោហៈដែលចំលងចរន្តអគ្គីសនីបានល្អជាងគេគឺប្រាក់។ បន្ទាប់មកទៀតគឺលោហៈទង់ដែង។ប៉ុន្តែជាទូទៅគេប្រើលោហៈទង់ដែងជាអង្គធាតុចំលងព្រោះវាមានតំលៃថោក និងសំបូរក្នុងធម្មជាតិ។
- លោហៈមានចំនុចរំពុះនិងចំនុចរលាយខ្ពស់ៈលោហៈមានចំនុចរំពុះនិងចំនុចរលាយខ្ពស់ ព្រោះវាត្រូវ ការថាមពលយ៉ាងច្រើនដើម្បីបំបែកសម្ព័ន្ធដ៏រឹងមាំរបស់ ។ នៅក្នុងសរសៃអំពូលអគ្គីសនីគេប្រើលោហៈ តង់ស្តែន(W) (វារលាយនៅ3410℃) ចំពោះលោហៈបារត (Hg) រលាយនៅសីតុណ្ហភាព -39℃ និងជា អង្គធាតុរាវនៅសីតុណ្ហភាពបន្ទប់ (20-25℃) ។
Reference: vuthratha.wordpress.com