ព្យាង្គៈ ជាសូររួមនៃសទ្ទ ដែលបន្លឺឡើងតែមួយបន្សាយសំឡេង។
ព្យាង្គមាន ៤ ទម្រង់គឺ៖
- ទម្រង់[ពស]: កើតពីព្យញ្ជនៈ+ស្រៈ។
- ទម្រង់[ពសព]: កើតពីព្យញ្ជនៈ+ស្រៈ+ព្យញ្ជនៈ។
- ទម្រង់[ពពស]: កើតពីព្យញ្ជនៈ+ព្យញ្ជនៈ+ស្រៈ។
- ទម្រង់[ពពសព]: កើតពីព្យញ្ជនៈ+ព្យញ្ជនៈ+ស្រៈ+ព្យញ្ជនៈ។
- សទ្ទនៅក្នុងព្យាង្គៈ ជាសូរសំឡេងនៅក្នុងព្យាង្គនីមួយៗ។
សទ្ទនៅក្នុងព្យាង្គមានបីប្រភេទគឺ៖
- សទ្ទដើមព្យាង្គៈ ជាសូរព្យញ្ជនៈទោល(ទម្រង់[ពស] ឬ[ពសព]) និងជាសូរព្យញ្ជនៈផ្សំ(ទម្រង់[ពសព ] ឬ[ពពសព])។
- សទ្ទកណ្ដាលព្យាង្គៈ ជាសូរស្រៈក្នុងទម្រង់[ពសព] ឬ[ពពសព]។
- សទ្ទចុងព្យាង្គៈ ជាសូរស្រៈ(ទម្រង់[ពស] ឬ[ពពស]) និងជាសូរព្យញ្ជនៈ(ទម្រង់[ពសព] ឬ[ពពសព])។
Reference: sloekrit.blogspot.com