ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដទាមទារឲ្យអ្នកដឹកនាំ គឺនាយកសាលា ចេះរៀបចំសាលារៀនឲ្យក្លាយជាបរិស្ថានអប់រំ ឬជាមជ្ឈមណ្ឌលដែលបណ្តុះបណ្តាលធនធានមនុស្សពេញលេញដើម្បីសម្រេចគោល ដៅ អប់រំ ដូចជា :
- រៀបចំបរិស្ថានសាលារៀនឲ្យក្លាយជាបរិស្ថានកុមារមេត្រីរៀបចំការតុបតែងទាំងក្នុងថ្នាក់ ទាំងក្រៅថ្នាក់ ឲ្យក្លាយជាចំណាប់អារម្មណ៍សិស្សានុសិស្ស។
- រៀបចំសម្ភារៈបរិក្ខារទាក់ទងការសិក្សា(អគារ បណ្ណាល័យ ថ្នាក់រៀន តុកៅអី ក្តារខៀន សៀវភៅសិក្សា…)ឲ្យបានគ្រប់គ្រាន់និងមានសុវត្ថិភាពល្អ។
- រៀបចំវិន័យ បទបញ្ជាផ្ទៃក្នុង និងអនុវត្តឲ្យបានល្អប្រសើរ។
- ធានាឯកភាពសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងមនសិការវិជ្ជាជីវៈ។
- យកចិត្តទុកដាក់អនុវត្តការប្រជុំក្រុមបច្ចេកទេស ការធ្វើថ្នាក់និទស្សការផលិតសម្ភារៈឧបទេស ការធ្វើកិច្ចតែងការបង្រៀនដើម្បីគុណភាពការបង្រៀននិងរៀន។
- បង្កើតទំនាក់ទំនងសហគមន៍អង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជន ដើម្បីរៀនចំផែនការអភិវឌ្ឍសាលា រៀន និងដោះស្រាយបញ្ហាចំពោះមុខក្នុងស្មារតីសាមគ្គីយោគយល់គ្នា។
- លើកទឹកចិត្តគ្រូនិងសិស្សឲ្យអនុវត្តភារកិច្ចឲ្យបានល្អព្រមទាំងផ្តល់រង្វាន់ ប័ណ្ណសរសើរ ចំពោះអ្នកមានស្នាដៃ។
- ទទួលផែនការថ្នាក់លើនិងបន្តផ្សព្វផ្សាយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់។