ចូរបង្ហាញពីចតុស្តម្ភនៃការអប់រំ?

ចតុស្តម្ភនៃការអប់រំ ជាសសរគ្រឹះជាបង្គោលដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអប់រំសំដៅសម្រេចគោលនយោបាយអប់រំ ដើម្បីកសាងធនធានមនុស្សមានបួនសំខាន់ៗគឺ :

  • អប់រំចំណេះដឹង :ឲ្យទូលំទូលាយស្ដីពីជីវភាពរស់នៅក្នុងសង្គមទាក់ទងអំពើហិង្សា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ;សុខភាពបរិស្ថានប្រវត្តិសាស្ត្រ និងបច្ចេកទេសវប្បធម៌…។
  • អប់រំចំណេះធ្វើ :ឲ្យមានបំនិនឬជំនាញអ្វីមួយច្បាស់លាស់សម្រាប់យកទៅប្រើប្រាស់ និងអនុវត្តក្នុងជីវភាពបានល្អប្រសើរ។
  • អប់រំចំណេះអប់រំឥរិយាបថ :ដើម្បីកែលម្អអាកប្បកិរិយាអប់រំអំពីសីលធម៌ និងបណ្តុះស្មារតីស្នេហាជាតិមាតុភូមិ។
  • អប់រំចំណេះសមូហភាព :ឲ្យមានស្មារតីសាមគ្គី ចេះរួមសហការគ្នាយោគយល់អធ្យាស្រ័យ ដើម្បីរស់នៅ និងធ្វើការជាមួយគ្នាប្រកបដោយសេចក្តីសុខនិងរីកចម្រើន។
៦៥៨៩
ថ្ងៃពុធ ខែឧសភា ១២ ២០២១
អង កុសល

ពាក្យទាក់ទង

វប្បធម៌ទូទៅ

មតិយោបល់

KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.