ដើម្បីក្លាយជាគ្រូបង្រៀនល្អពិតប្រាកដ ពួកយើងត្រូវមានលក្ខណៈសម្បត្តិច្រើនយ៉ាងដូចជា :
- មានកាយសម្បទាមាំមួន សុខភាពល្អ រហ័សរហួន រឹងមាំ ឈ្លាសវៃ។
- មានសីលធម៌ល្អ គុណធម៌ជឿនលឿនចេះគោរពសិទ្ធមនុស្ស និងលិទ្ធិប្រជាធិបតេយ្យបានត្រឹមត្រូវ។
- មានចំណេះដឹងទូលំទូលាយ ចំណេះធ្វើច្បាស់លាស់ត្រឹមត្រូវប្រកបដោយបទពិសោធខ្ពស់។
- ចេះស្វ័យសិក្សាស្រាវជ្រាវជាប្រចាំ និងមានឥរិយាបថល្អត្រឹមត្រូវ។
- មានមនសិការជាតិ ឯកភាព សាមគ្គីភាព គោរពច្បាប់ និងមានគតិយុត្តិធម៌។