ហេតុអ្វីបានជាអ្នកចង់ធ្វើជាគ្រូបង្រៀន? ព្រោះអ្វី?

បានជាខ្ញុំចង់ធ្វើជាគ្រូបង្រៀនដោយសារ បំណងប្រាថ្នាចង់អប់រំដល់

កុមារាកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ ធ្វើការអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជា

ពលរដ្ឋល្អ ដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសសរទ្រូងប្រទេសជាតិដូចជា ផ្ដល់

ការអប់រំសំខាន់ៗមួយចំនួនគឺ :

  • អប់រំឲ្យមានចំណេះដឹងទូលំទូលាយ និងមានលក្ខណៈវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន។
  • អប់រំឲ្យមានសីលធម៌ គុណធម៌ល្អចេះគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
  • អប់រំឲ្យមានសុខភាពល្អ សាមគ្គីភាពល្អ និងយល់ដឹងពីបរិស្ថានល្អ។
  • អប់រំឲ្យចេះស្រាវជ្រាវរកចំនេះដឹងថ្មីៗ បទពិសោធល្អៗ ចេះស្វ័យអភិវឌ្ឍ ខ្លួនឯង និងមានមនសិការខ្ពស់ចំពោះប្រទេសជាតិ។
  • អប់រំឲ្យចេះរិះរកល្បិច និងវិធីសាស្ត្រល្អៗក្នុងការផ្តល់ចំណេះដឹងនិងអប់រំមនុស្សជំនាន់ក្រោយក្លាយជាពលរដ្ឋល្អពីព្រោះថា :
    1. គ្រូជាអ្នកកសាងធនធាន ;សាងគុណធម៌ ;គុណភាពមនុស្ស។
    2. គ្រូជាអ្នកសង់គ្រឹះជីវិតមនុស្ស និងជាគ្រូពេទ្យបំបាត់ភាពល្ងង់។
    3. គ្រូជាអ្នកដឹកនាំសតិបញ្ញា កសាងបញ្ញា និងគឺជាវិស្វករបញ្ញារបស់ជាតិ។
    4. គ្រូជាអ្នកនាំផ្លូវទៅរកសេចក្តីសុខ ភាពថ្លៃថ្នូរ និងសុភមង្គល។
    5. គ្រូជាវិស្វករនៃព្រលឹង និងជាឃ្លាំងបញ្ញារបស់ជាតិ។
    6. គ្រូជាបុព្វការីជន ជាឪពុកម្តាយទីពីររបស់សិស្ស ជាបុគ្គលដែលគួរគោរព និងជាមនុស្សដែលលះបង់ប្រយោជន៍ខ្លួនឯងដើម្បីជាប្រយោជន៍ជាតិ៕
៨២៧៩
ថ្ងៃពុធ ខែឧសភា ១២ ២០២១
អង កុសល

មតិយោបល់

KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.