បានជាគេថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងព្រោះថាគ្រូបង្រៀន គឺជាអ្នកកសាងធនធានមនុស្ស មកពីពាក្យថាវិស្វករនិងព្រលឹង :
- វិស្វករ :អ្នកធ្វើឲ្យសម្រេចការងារពលកម្ម (រាងកាយ ខួរក្បាល )ជាអ្នកមានគំនិតច្នៃប្រឌិត បង្កើតថ្មីនូវការងារបច្ចេកទេសគ្រប់បែបយ៉ាង។
- ព្រលឹង :មានវិញ្ញាណជានិច្ច មិនបាត់បង់ ឬផ្លាស់ប្តូរ។ដូចនេះវិស្វករនៃព្រលឹងជាអ្នកធ្វើឲ្យបញ្ញាញាណមានការរីកចម្រើនឈ្លាសវៃ។គ្រូបង្រៀនជាវិស្វករនៃព្រលឹងជាអ្នកអប់រំកសាងប្រាជ្ញាស្មារតីមនុស្ស ជាអ្នកបង្ហាញសេចក្តីសុខ និងការរីកចម្រើនជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅ គឺជាឃ្លាំងបញ្ញាញាណ និងជាអ្នកកសាងគ្រឹះនៃជីវិតមនុស្សលោក៕